ក្រុមកីឡាករ FC Barcelona ខឹងសម្បារជម្រើសជាតិអេស្ប៉ាញដោយសារធ្វើបែបនេះដាក់ Lamine Yamal

Lamine Yamal នឹងមិនមានវត្តមានក្នុងការប្រកួតយប់នេះទេ បើតាមការបញ្ជាក់ពីលោក Hansi Flick ក្នុងសន្និសីទកាសែតមុនការប្រកួតយប់នេះ។

លោក Flick បាននិយាយបែបនេះ៖ «Lamine បង្ហាញការឈឺចាប់ ហើយជម្រើសជាតិអេស្ប៉ាញបានដាក់ឱ្យគាត់លេងដល់ 73 និង 79 នាទី ជាមួយការប្រកួតដែលមិនសំខាន់ទាល់តែសោះ។ ពួកគេមិនខ្វល់ពីកីឡាករនោះទេ»។

កីឡាករ Roony Bardghji នឹងបង្ហាញខ្លួនយប់នេះជំនួស Lamine Yamal ទល់នឹង Valencia CF ។ លោក Hansi Flick កោតសរសើរយ៉ាងខ្លាំងចំពោះសក្ដានុពលកីឡាករស៊ុយអែតរូបនេះ។

ក្រុម Barcelona ទាំងមូលបង្ហាញការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះក្រុមជម្រើសជាតិអេស្ប៉ាញ ដោយសារតែករណី Lamine ។

ក្រុមជម្រើសជាតិអេស្ប៉ាញបាន​ដាក់ Lamine Yamal លេង ៧៣នាទីពេលប៉ហប៊ុលហ្ការី និង​លេងដល់ទៅ ​៧៩នាទីក្នុងការប្រកួត​ជាមួយទួរគីដែលអេស្ប៉ាញឈ្នះ ៦ទល់០៕