ខ្សែប្រយុទ្ធបារាំងរបស់ក្លិប PSG កីឡាករ Ousmane Dembele បានបាននិយាយអំពីសារសំខាន់ក្នុងទស្សនាការប្រកួតបាល់ទាត់លើទីលាន កំឡុងពេរលគាត់ សម្ភាសន៍ជាមួយទស្សនាវដ្តី Onze Mondial បន្ទាប់ពីទទួលបានពានរង្វាន់កីឡាករល្អបំផុតនៅអឺរ៉ុប។

Dembele បាននិយាយថា៖ «តាមគំនិតដោយផ្ទាល់! ខ្ញុំមិនដែលចាប់អារម្មណ៍លើស្ថិតិនោះទេ។ ពិតណាស់! ស្ថិតិមានវត្តមាននៅក្នុងពិភពបាល់ទាត់ ប៉ុន្តែខ្ញុំមិនដែលចាប់អារម្មណ៍នឹងស្ថិតិទេ»។
«វាមិនដែលជំរុញទឹកចិត្តខ្ញុំទេ។ ខ្ញុំតែងតែត្រូវបានគេស្នើសុំឱ្យស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម។ ប៉ុន្តែស្ថិតិក្នុងកីឡាបាល់ទាត់មានច្រើនណាស់។ អ្នកអាចមើលកីឡាករដែលស៊ុតបញ្ចូលទីបានតិច ឬបញ្ជូនបាល់បានតិច ប៉ុន្តែពួកគេមិនផ្ដោតលើការប្រកួតថានរណាជាអ្នកបញ្ជូនបាល់ បញ្ជូនយ៉ាងម៉េច អ្នកស៊ុតបញ្ចូលទីហ្នឹងស៊ុតយ៉ាងម៉េច…។

Dembele បាននិយាយថា៖ «ពេលខ្លះមនុស្សមិនមើលការប្រកួតទេ ពួកគេចងចាំតែអ្នកបញ្ជូន ឬអ្នកស៊ុតបញ្ចូលទីប៉ុណ្ណោះ ប៉ុន្តែនៅក្នុងការវិភាគនៃការប្រកួត មានកីឡាករសំខាន់ផ្សេងទៀត»។
ការបង្ហាញគំនិតផ្ទាល់ខ្លួនរបស់ Dembele ទៅលើស្ថិតិក្នុងបាល់ទាត់ មិនមែនជារឿងឆ្គងទេ ស្របពេលដែលគាត់ កំពុងធ្វើដំណើរឆ្ពោះទៅរកការឈ្នះ Ballon d’Or ក្នុងឆ្នាំ 2025នេះ។