យោងតាមសារព័ត៌មានអេស្ប៉ាញ អេល ណាស់ហ្សិនណល (El Nacional) បានឱ្យដឹងថា ប៉ាសេឡូណា Barcelona កំពុងពិចារណាបញ្ចប់កុងត្រាខ្ចីជើងរបស់ ម៉ាខឹស រ៉ាស់ហ្វដ (Marcus Rashford) ហើយបញ្ចូនទៅឱ្យ មែនឆេះស្ទើរយូណាធីត (Manchester United) វិញនៅដើមខែមករា ប្រសិនបើខ្សែប្រយុទ្ធរូបនេះមិនអាចលេងឱ្យអស់ពីសមត្ថភាព ។

ការបញ្ចប់កុងត្រាខ្ចីជើងមុនកំណត់បែបនេះ នឹងធ្វើឱ្យក្លិបយក្សមានមូលដ្ឋានក្នុងទឹកដី កាតាឡាន់ ចំណាយប្រាក់ចំនួន ៥ លានអឺរ៉ូទៅឱ្យក្រុមបិសាចក្រហមដែលជាការសងជំងឺចិត្ត ហើយការពិន័យនេះមានចែងក្នុងកិច្ចព្រមព្រៀងខ្ចីជើងតាំងពីដើមរដូវកាល។
ការចាកចេញមុនកំណត់បែនេះ បានបង្ហាញថា វាជាការចាប់ផ្តើមដ៏លំបាកមួយចំពោះ រ៉ាស់ហ្វដ (Rashford) នៅក្នុងប្រទេសអេស្ប៉ាញ។ របាយការណ៍បង្ហាញថា ថ្នាក់ដឹកនាំរបស់ក្លិបក្រីក្រមួយនេះ នឹងត្រូវរងឥទ្ធិពលមិនល្អ ដោយការសម្តែងរបស់គាត់ ហើយបើរឿងនេះនៅតែអូសបន្លាយ ស្ថានភាពនឹងកាន់តែអាក្រក់ទៅ អាក្រក់ទៅ។

បន្ទាប់ពីក្លាយជាកីឡាករចំណែកលើសនៅ មែនឆេះស្ទើរយូណាធីត Manchester United កីឡាករ រ៉ាស់ហ្វដ បានចូលរួមជាមួយ ប៉ាសេឡូណា ក្នុងខែកក្កដាក្នុងកុងត្រាខ្ចីជើងមួយរដូវកាលពេញ។
ក្នុងរដូវកាល ២០២៤-២៥ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៩ ដងក្នុងការបង្ហាញខ្លួន ៤១ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ជាមួយ បិសាចក្រហម និងក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយ អាស្តុនវីលឡា កន្លះរដូវកាល។