ក្រុមជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះក្រុមជម្រើសជាតិអាមិននៀ ក្នុងលទ្ធផល ៥ទល់០ក្នុងវគ្គជម្រុះ World Cup ប្រចាំទ្វីបអឺរ៉ុប ហើយប្រធានក្រុម Cristiano Ronaldo រកបាន២ គ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំងអស់ក្នុងការប្រកួត។

ការរកបាន២គ្រាប់នេះមានន័យថា កីឡាករវ័យ៤០ឆ្នាំរូបនេះ មានគណនីគ្រាប់បាល់សរុប ៩៦២គ្រាប់ហើយក្នុងអាជីព។
តែបើនិយាយពីគ្រាប់បាល់សរុបក្នុងការប្រកួតវគ្គជម្រុះ World Cup វិញពេលនេះ ខ្សែប្រយុទ្ធរបស់ក្លិប Al Nassr រកបានសរុប ៣៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៨ប្រកួត វ៉ាដាច់គូប្រជែង Lionel Messi ដែលរកបានសរុប ៣៨ គ្រាប់ក្នុងការបង្ហាញខ្លួនបាន៧២ប្រកួត។

នេះមានន័យថា មានតែអតីតកីឡាករជម្រើសជាតិកាតេម៉ាឡា Carlos Ruiz ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបានច្រើនជាង Ronaldo ក្នុងវគ្គជម្រុះ World Cup ។
គូប្រកួតបន្ទាប់របស់ព័រទុយហ្គាល់ គឺជម្រើសជាតិហុងគ្រី ខណៈដែលក្រុមទាំងពីរនឹងត្រូវជួបគ្នានៅថ្ងៃអង្គារ ទី ៩ ខែ កញ្ញាឆ្នាំ២០២៥៕