បិសាចក្រហម Manchester United មិនមានបំណងចុះហត្ថលេខាលើ អ្នកចាំទីទេ ក្នុងផ្សារដោះដូរកីឡាករបើកភ្លាមៗ ប៉ុន្តែកាលៈទេសៈបានផ្លាស់ប្តូរ នៅពេលដែល Onana ត្រលប់មកហ្វឹកហាត់ ត្រៀមការប្រកួតមុនបើករដូវកាល។

អ្នកចាំទីជម្រើសជាតិកាមេរូនរូបនេះ បានត្រលប់មកមជ្ឈមណ្ឌលហ្វឹកហាត់ Carrington វិញ ដោយចង់បានកិច្ចសន្យាថ្មី ជាមួយការតំឡើងប្រាក់ឈ្នួលបន្ថែមទៀត។
គាត់មានគោលបំណងបែបនេះ ចាប់តាំងពីក្លិបកាត់បន្ថយប្រាក់ឈ្នួលរបស់គាត់ ២៥% ជាការពិន័យ ដែលគាត់នឹងមិនរួមក្រុម មិនអាចជួយក្លិបបានកៅអីលេងក្នុងក្របខ័ណ្ឌអឺរ៉ុប។ ការស្នើសុំបែបនេះ មិនមែនជាជំហរល្អនោះទេ ហើយលោក Amorim ក៏មិនយល់ព្រមដែរ ថែមទាំងខឹងយ៉ាងខ្លាំង។
បន្ទាប់ពីការបង្ហាញថ្វីដៃចាប់បាល់របស់ Altay Bayındır ហាក់មិនសូវល្អ ទល់នឹង ក្រុមកាំភ្លើងធំ Arsenal ក្រុមបិសាចក្រហម បានសម្រេចចិត្តចុះហត្ថលេខាលើអ្នកចាំទីថ្មី ដោយស្វែងរកជម្រើសល្អជាង Onana។ មិនបង្អង់យូរ! បិសាចក្រហម បានរកឃើញជម្រើសល្អ២នាក់ពោលគឺ Senne Lammens
ពីក្លិបបែលហ្សិក Royal Antwerp F.C. និង Emiliano Martínez ពីក្លិប Aston Villa។

ទីបំផុត! Senne Lammens ក្លាយជាអ្នកចាំទីថ្មីដៃទីមួយរបស់ Manchester United ចាប់ពីពេលនេះតទៅ។ ចុះអនាគតរបស់ Onana នឹងទៅជាបែបណា? គ្មាននរណាដឹងច្បាស់នោះទេ ហើយពេលនេះ គាត់នឹងក្លាយជាកីឡាករបម្រុង។