ទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2025 បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី 1 ខែកញ្ញា (ឆ្នាំ 2025) ហើយអំឡុងទីផ្សារនេះត្រូវបានគេចាត់ទុកថាជារដូវកាលដ៏អស្ចារ្យមួយផងដែរសម្រាប់ លីគកំពូលទាំង 5 របស់អឺរ៉ុប។

កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនបានទទួលជោគជ័យក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ខណៈដែលកីឡាករ Alexander Isak បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ចក្រភពអង់គ្លេស ក្រោយចូលរួមជាមួយនឹង Liverpool។

បន្ទាប់ពីទីផ្សារត្រូវបិទទ្វារសម្រាប់លីគកំពូលនៅអឺរ៉ុប ចំនួនប្រាក់ដែលបានចំណាយដោយក្រុមនៅទូទាំងលីគទាំងអស់ត្រូវបានបង្ហាញឱ្យដឹង។
ក្រុមនៅ Premier League បានចំណាយប្រាក់យ៉ាងច្រើន ដោយការចំណាយសរុបនៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេសបានបញ្ចប់ត្រឹមលុយចំនួន 3.56 ពាន់លានអឺរ៉ូ។ នេះពិតជាធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់លីគកំពូលអឺរ៉ុបផ្សេងទៀតមិនដាច់នោះទេ។
ក្របខណ្ឌ Serie A ជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹងការចំណាយសរុបចំនួន 1.19 ពាន់លានអឺរ៉ូ ដោយ Bundesliga បានបញ្ចប់ចំណាត់ថ្នាក់កំពូល 3 ជាមួយនឹងការចំណាយ 856 លានអឺរ៉ូ។