Real Betis បានទទួលជោគជ័យ ក្នុងការចុះហត្ថលេខា លើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Antony ពីក្លិបបិសាចក្រហម Manchester United ក្នុងកិច្ចព្រមព្រៀងតម្លៃខ្លួន ម្ភៃប្រាំលានអឺរ៉ូ។

លើសពីនេះទៅទៀតនោះ អតីតខ្សែប្រយុទ្ធក្លិប អាហ្យ៉ាក់ រូបនេះនឹងលេងនៅក្លិបអេស្ប៉ាញរហូតដល់ឆ្នាំ ពីពាន់សាមសិប។ កីឡាករប្រេស៊ីលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រក្នុងទីក្រុង សេវីយ៉ា បន្ទាប់ពីទៅដល់អាកាសយាន្តដ្ឋាន។ អ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវ គ្រវីទង់ជាតិ ស្រែកហៅឈ្មោះរបស់គាត់ និងកាន់បដាដែលសរសេរថា៖ «GOAT អាតូនីមកដល់ហើយ! GOAT អាតូនីមកដល់ហើយ!!»។

អ្នកគាំទ្រម្នាក់បានអត្ថាធិប្បាយស្ថានភាពនេះថា៖ «វាហាក់ដូចជាពួកគេបានចុះហត្ថលេខាកីឡាករកម្រិតកំពូល Messi អញ្ចឹង»។
មនុស្សម្នាក់ដែលបានធ្វើគ្រប់យ៉ាង បោះបង់លុយធំ ដើម្បីត្រលប់ទៅទីកន្លែងដែលគាត់ស្រលាញ់ខ្លាំងណាស់ ទទួលបានការដឹងគុណ និងគោរពបំផុត។ នេះជាកាយវិការដ៏អស្ចារ្យបំផុតនៃឆ្នាំពីពាន់ម្ភៃប្រាំ។
នៅកន្លែងផ្សេងអាចនិយាយបានថាគេមិនត្រូវការគាត់ ប៉ុន្តែនៅ រីអាល់បេតទីស ជាកន្លែងមួយដែលទទួលគាត់ជានិច្ច។