Eric Ten Hag អាចត្រូវបានបណ្តេញចេញពីតួនាទីគ្រូបង្វឹក Bayer Leverkusen នៅថ្ងៃនេះ

កាសែតអាល្លឺម៉ង់ BILD រាយការណ៍ថា តំណែងរបស់​លោក Erik Ten Hag នៅក្លិប Bayer Leverkusen អាចនឹងត្រូវបញ្ចប់ភ្លាមៗត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីលោកចាប់ផ្តើមកាន់តំណែងជាផ្លូវការនៅថ្ងៃទី 1 ខែកក្កដា។

ចាប់ផ្តើមរដូវកាលក្នុង Bundesliga គ្រូបង្វឹកសញ្ជាតិហូឡង់ដឹកនាំក្លិប​ទទួលបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតពីរលើកដែលស្ថានភាពនេះ ធ្វើឱ្យមានការសង្ស័យអំពីអនាគតរបស់គាត់។

ប្រភពបាននិយាយថា នឹងមានការភ្ញាក់ផ្អើលខ្លាំងប្រសិនបើ Leverkusen បន្តការជឿទុកចិត្តទៅ Ten Hag។  មែនទែនទៅ! លោក Ten Hag មិនមែនជាជម្រើសដំបូងរបស់ Leverkusen ក្នុងការ​យក​មកល​ជំនួសលោក Xabi Alonso ដែលបានចាកចេញទៅ Real Madrid នោះទេ ។

ដំបូងឡើយក្លិបបានដាក់គោលដៅមក​លើ​លោក Cesc Fabregas ប៉ុន្តែការចរចាបានបានបរាជ័យ ហើយ​ក្លិបក៏តែងតាំងលោក Ten Hag នៅចុងខែឧសភាតែម្ដងទៅ។

ការហ្វឹកហាត់នៅ Leverkusen ត្រូវបានកំណត់ពេលនៅថ្ងៃច័ន្ទវេលាម៉ោង 13:30 ម៉ោងក្នុងស្រុក (ម៉ោងនៅប្រទេសអាល្លឺម៉ង់) តែគេ​មិនច្បាស់ទេថាតើលោក Ten Hag នឹង​មក​បញ្ជាពេល​ហ្វឹកហាត់នេះឬក៏អត់ ខណៈដែលអនាគតរបស់គាត់នឹងត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់នៅប៉ុន្មានម៉ោងខាងមុខនេះ។