មែនឆេះស្ទើ យូណាយធីត Manchester United បានអបអរយ៉ាងយ៉ាងខ្លាំងតែម្ដង និងបង្ហាញការធូស្រាលក្នុងចិត្ត ក្នុងបេះដូងរបស់ពួកគេ ក្រោយទទួលជ័យជម្នះ បីទល់ពីរ លើក្រុម Burnley ក្នុងពានរង្វាន់លីគកំពូលអង់គ្លេសកាលពីយប់មិញ។

ការអបអរដ៏ព្រៃផ្សៃបែបនេះ មិនបានគេចផុតពីមាត់អ្នកពូកែរិះគន់នោះទេ ហើយក្នុងចំណោមមនុស្សជាច្រើន មានបុគ្គលម្នាក់ជាអ្នកវិភាគការប្រកួត និងជាអតីតកីឡាកករក្រុមកាំភ្លើងធំ អាសេណល ផងនោះ គឺលោក ផូល ម៉ាសុន បាននិយាយរិះគន់មិនសំចៃមាត់ក្នុងកម្មវិធីវិភាគការប្រកួតក្នុងទូរទស្សន៍ ស្កាយស្ប៉ត។

លោក ម៉ាសុន បាននិយាយថា៖ «ពួកគេអបអរដូចជាពួកគេបានឈ្នះ World Cup អញ្ចឹង។ ដាឡុត និង ហ្វើរណាន់ដេស អបអរជាងគេ ហើយខ្ញុំមិនដែលកីឡាករណា អបអរដូចមនុស្សឆ្កួតបែបនេះទេ នៅពេលពួកគេឈ្នះ World Cup»។

ការប្រកួតនេះគឺជាជ័យជម្នះលើកដំបូងហើយសម្រាប់ក្រុមបិសាចក្រហមក្នុងរដូវកាលនេះ ដោយពួកគេឆ្លងកាត់៣ប្រកួត ចាញ់មួយប្រកួត ស្មើមួយប្រកួត និងឈ្នះមួយប្រកួត មាន៤ ពិន្ទុឡើងមកឈរក្នុងតំបន់ TOP 10 នៅតារាងចំណាត់ថ្នាក់ ព្រីម៊ែលីគ៕