អ្នកចាំទី Andre Onana លេចលឺថា West Ham ចង់បានក្នុងលក្ខខណ្ឌខ្ចីជើង

អ្នកចាំទី Andre Onana របស់ Manchester United មានទំនាក់ទំនងក្នុងការខ្ចីជើងទៅ West Ham នេះបើយោងតាម ​​Fabrizio Romano ។

គិតត្រឹមពេលនេះ មិនមានការពិភាក្សាផ្លូវការណាមួយបានកើតឡើងរវាងក្លិបទាំងពីរទាក់ទងនឹងកីឡាករអន្តរជាតិកាមេរូននោះទេ។ ការ​មក​ដល់របស់អ្នកចាំទីថ្មី Senne Lammens នៅ Old Trafford មិនមានន័យថា Onana នឹងចាកចេញនៅរដូវក្តៅនេះទេ តែភាគរយខ្ពស់ដែរ។

Onana ត្រូវបានគេមើលរំលងនៅដើមរដូវកាល 2025-26 ស្របពេលលោក Ruben Amorim រើស​យក​អ្នកចាំទីសញ្ជាតិទួរគី Altay Bayindir ក្នុងការប្រកួត Premier League ពីរលើកដំបូងរបស់ Manchester United ទល់នឹង Arsenal និង Fulham ។

សម្រាប់ពេលនេះ អនាគតរបស់ Onana នៅ Manchester United ហាក់ដូចជាមិនផ្លាស់ប្តូរទេ។