លេងបាល់ទាត់ផង និង​បើកហាងលក់អាហារផង Lukas Podolski មានទ្រព្យសម្បត្តិជាង ២២៣លានដុល្លារ

Lukas Podolski អតីតខ្សែប្រយុទ្ធកាំភ្លើងធំ Arsenal ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លឹបបាល់ទាត់ Gornik Zabrze របស់លីគកំពូលប៉ូឡូញ បានកសាងអាណាចក្រជំនួញផ្ទាល់ខ្លួនមួយ មានតម្លៃ ជាង២២៣លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៏មានជាច្រើន ។

Lukas Podolski បានបង្កើតអាជីវកម្មចំនួនពីរគឺភោជនីយដ្ឋាន Kebab និងការ៉េម នៅអាល្លឺម៉ង់ដែលជាប្រទេសកំណើតរបស់គាត់ ។ Podolski បានបើកដំណើរការ ម៉ាកការ៉ែម របស់គាត់ជាលើកដំបូងគឺ Ice Cream United ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីចាកចេញពី Arsenal បានពីរឆ្នាំ ។

អាជីវកម្មនេះត្រូវបានបង្កើតឡើងនៅក្នុងស្រុកមួយក្នុងទីក្រុង Koln (កូឡូញ) ដែលជិតក្លិបបាល់ទាត់មួយដែលគាត់ប្រកបអាជីពជាលើកដំបូង។

មួយឆ្នាំក្រោយមក ហាង Mangal Doner kebab (ម៉ាកហ្គាល់ ដូនើ គីបាប់) ដំបូងរបស់គាត់បានបើកនៅក្នុងទីក្រុងមួយនេះដែរ ហើយឥឡូវនមានសាខាប្រហែល ៣០ នៅទូទាំងប្រទេសអាល្លឺម៉ង់។

មួយរយៈចុងក្រោយ​នេះ Podolski បង្កើតការប្រកួតបាល់ទាត់តែមួយមានឈ្មោះថា Baller League ដែលប្រមូលផ្តុំអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម អតីតកីឡាករចូលនិវត្តន៍ និងអ្នកគាំទ្រ សម្រាប់ការប្រកួតដែលពោរពេញដោយភាពសប្បាយរីករាយ និង​សប្បុរធម៌ផងដែរ។

ភាពប៉ិនប្រសប់ក្នុងការ​ប្រកបអាជីវកម្មបានបង្កើនទ្រព្យសម្បត្តិដល់ជាង២២៣លានដុល្លារ។ តួលេខ​នោះ​រួម​បញ្ចូល​ប្រាក់​ចំណូលបន្ថែម​ពីអាជីព​ជា​កីឡាករបាល់ទាត់ផងដែរ៕