Manchester United ប្រាប់ Napoli ពីជម្រើសរបស់ខ្លួនលើ​អនាគតរបស់ Rasmus Hojlund

ក្លិបបិសាចក្រហម Manchester United បានជូនដំណឹងដល់ Napoli ថាពួកគេបើកចំហរក្នុងការបញ្ជូនខ្សែប្រយុទ្ធ Rasmus Hojlund ក្នុងលក្ខខណ្ឌខ្ចីជើង ទាំងជម្រើសក្នុងការទិញផ្ដាច់ ឬជាមួយនឹងកាតព្វកិច្ចទិញយកតែម្ដង នេះបើយោងតាមលោក Fabrizio Romano ។

United ចូលចិត្តបំពាក់កុងត្រាខ្ចីជើងដោយមានកាតព្វកិច្ចទិញផ្ដាច់ ប៉ុន្តែការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើ Napoli ។ Hojlund ខ្លួនឯងកំពុងជំរុញឱ្យមានកុងត្រាខ្ចីជើងដោយភ្ជាប់​កតព្វកិច្ចទិញផ្ដាច់ ដោយសារគាត់ចង់បានភាពប្រាកដប្រជាអំពីអនាគតរយៈពេលវែងរបស់គាត់នៅក្លិប។

Hojlund បានចូលរួមជាមួយ Manchester United ក្នុងខែសីហា ឆ្នាំ 2023 ពី Atalanta ក្នុងតម្លៃ ៨០លានដុល្លារ។ កិច្ចសន្យារបស់គាត់មានរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2028។ រដូវកាលមុន ខ្សែប្រយុទ្ធដាណឺម៉ាករូបនេះស៊ុតបញ្ចូលទីបាន 10 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 2 ដងក្នុងការបង្ហាញខ្លួន 52 លើកសម្រាប់ក្លិប។