ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Arsenal កំពុងពិចារណាខ្ចីជើង ឬផ្ទេរយកខ្សែប្រយុទ្ធណាមម្នាក់ក្នុងតម្លៃទាប។

យោងតាម Arseblog ក្លិប Arsenal មិនមានគម្រោងចំណាយថវិកាសំខាន់ៗក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ បន្ទាប់ពីរបួសរបស់ Kai Havertz នោះទេ។ កីឡាករអាល្លឺម៉ង់វ័យ 25 ឆ្នាំរូបនេះបានរងរបួសជង្គង់ពេលហ្វឹកហាត់។ កាលពីរដូវកាលមុន Havertz បានខកខានជាច្រើនខែ ដោយសាររបួសសរសៃពួរ ដូច្នេះក្លិបកំពុងដោះស្រាយស្ថានភាពរបស់គាត់ដោយមានការប្រុងប្រយ័ត្នបន្ថែម។

Arsenal នឹងផ្តោតលើការស្វែងរកអ្នកជំនួសបណ្តោះអាសន្ន ដោយបើកចំហចំពោះកុងត្រាខ្ចីជើង ឬការផ្ទេរដែលមានតំលៃថោក ហើយនឹងមិនប្រញាប់ប្រញាល់ទិញ រួមទាំងផែនការសម្រាប់ Rodrygo Goes របស់ Real Madrid ផងដែរ។
មុននេះបន្តិច ក្លិបកាំភ្លើងធំមួយនេះ បានប្រកួតប្រជែងឈ្នះ Tottenham ក្នុងការចុះហត្ថលេខាលើ Eze ពី Crystal Palace ដោយជោគជ័យ។