Robert Lewandowski បានរិះគន់ដំណើរការជ្រើសរើសម្ចាស់ពាន Ballon d’Or ហើយគាត់បានយល់ស្របជាមួយ Cristiano Ronaldo ដោយបានលើកឡើងថា ពានរង្វាន់ FIFA’s The Best អាចមានភាពជឿជាក់ជាងរង្វាន់បាល់មាសដែលរៀបចំដោយរបស់ France Football ។

ថ្លែងទៅកាន់ BBC ខ្សែប្រយុទ្ធ Barcelona បាននិយាយថា កីឡាករ Barcelona ជាច្រើនសមនឹងទទួលបានការទទួលស្គាល់នៅឆ្នាំនេះ ដោយផ្អែកលើការបង្ហាញគុណផលលេងរបស់ពួកគេ។ គាត់បាននិយាយថា៖ «មានកីឡាករខ្លាំងៗពី Barcelona ដែលសមនឹងទទួលបានការទទួលស្គាល់» ។
អញនកកាសែតបានបន្តសួរទៅ Lewandowski ថា តើពានរង្វាន់បុគ្គលណាខ្លះមានតម្លៃជាងគេនៅក្នុងបាល់ទាត់ទំនើប។ គាត់បាននិយាយថា៖«ខ្ញុំមិនដឹងថាមួយណាសំខាន់ជាង: ពានល្អបំផុតពី FIFA គឺយុត្តិធម៌ជាង ហើយ Ballon d’Or មានលក្ខណៈពាណិជ្ជកម្មជាង” ។

គាត់សមតែឈ្នះពានមរង្វាន់នេះក្នុងឆ្នាំ 2020 តែកម្មវិធីប្រគល់ពាន Ballon d’Or ត្រូវបានលុបចោលដោយសារតែជំងឺរាតត្បាតកូវីដ១៩ ស្របពេលគាត់បានដឹកនាំ Bayern Munich ឈ្នះពាន៣ ។ គាត់បានបន្ថែមដោយញញឹមថា៖ “គ្មានអ្នកណាយល់ទេ… វាជាផ្នែកនៃបាល់ទាត់ និងជាផ្នែកនៃនយោបាយផងដែរ”។