នេះជាមូលហេតុ Lionel Messi លេងក្នុងទឹកដីខ្លួនឯងជាលើកចុងក្រោយឱ្យជម្រើសជាតិអាហ្សង់ទីន

អាហ្សង់ទីន​បាន​ប្រកាស​ក្រុមកីឡាករ​ជម្រើស​ចំនួន ៣១ នាក់​សម្រាប់​ការ​ប្រកួតក្នុងថ្ងៃ FIFA DAY នា​ពេលខាងមុខ។

Lionel Messi ក៏មានឈ្មោះក្នុងបញ្ជីសម្រាប់ការប្រកួតជម្រុះ World Cup នេះផងដែរ។ការប្រកួតក្នុងផ្ទះជាមួយវេណេហ្ស៊ុយអេឡានៅថ្ងៃទី 4 ខែកញ្ញា អាចជាការបង្ហាញខ្លួនចុងក្រោយបំផុតរបស់តារា Inter Miami នៅកីឡដ្ឋាន Monumental ។

ទាំងប្រព័ន្ធផ្សព្វផ្សាយ និង Leo ខ្លួនឯងផ្ទាល់បានដឹងថាពេលវេលារបស់គាត់ជាមួយក្រុមជម្រើសជាតិនឹងមកដល់ទីបញ្ចប់ ដែលធ្វើឱ្យការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ទំនងជាការប្រកួតចុងក្រោយរបស់គាត់ហើយ។

ខណៈដែលការប្រកួតជម្រុះរបស់ប្រទេសអាហ្សង់ទីនបានបញ្ចប់ក្នុងខែកញ្ញានេះ ស្របពេលមិនមានការប្រកួតផ្លូវការណាមួយដែលនៅសល់ សម្រាប់​ការ​ប្រកួតក្នុងដី ការប្រកួត Finalissima (លេងនៅលើដីអព្យាក្រឹត) និង World Cup នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក គឺមិនមានការ​ប្រកួតក្នុងទឹកដីអាហ្សង់ទីនទៀតទេ។

ការប្រកួតនៅទីក្រុង Buenos Aires នេះអាចបម្រើជាការប្រកួតលាគ្នាជាប្រវត្តិសាស្ត្រសម្រាប់អ្នកគាំទ្រដែលបានតាមដានគាត់អស់រយៈពេលជិតពីរទសវត្សរ៍។