សារព័ត៌មានអេស្ប៉ាញ Diario AS រាយការណ៍ថា Real Madrid បានចាប់ផ្តើមការពិភាក្សាជាផ្លូវការ ដើម្បីបន្តកុងត្រាដល់ខ្សែប្រយុទ្ធវ័យក្មេង Gonzalo Garcia ។

Real Madrid មានទំនុកចិត្តទាំងស្រុងលើ Garcia ហើយគ្រោងនឹងរក្សាគាត់ក្នុងក្រុមរបស់ពួកគេចាប់ពីរដូវកាលក្រោយតទៅ។
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអេស្ប៉ាញរូបនេះ បានបង្ហាញគុណផលលេងសឹងមិនគួរឱ្យជឿក្នុងព្រឹត្តិការណ៍ Club World Cup ដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ និងឈ្នះស្បែកជើងមាស។

Garcia ឥឡូវនេះប្រហែលទទួលបានឱកាសនាំមុខខ្សែប្រយុទ្ធវ័យក្មេងរបស់ប្រេស៊ីល Endrick ក្នុងតំបន់ប្រយុទ្ធកណ្តាលនៅ Real Madrid។ កាលពីប៉ុន្មានថ្ងៃមុនមានព័ត៌មានថា Real Madrid មានគម្រោងឲ្យ Endrick លេងនៅស្លាបស្តាំ ដើម្បីឱ្យគាត់មានពេលចូលលេងបានច្រើន។