Rasmus Hojlund ប្តេជ្ញាបន្តលេងនៅ Manchester United

យោងតាមលោក Fabrizio Romano បានឱ្យដឹងថា Rasmus Hojlund មិនមានចេតនាចាកចេញពី Manchester United នៅរដូវក្តៅនេះទេ។

ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាកត្រូវបានគេរាយការណ៍ថា បានប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការស្នាក់នៅ Old Trafford និងតស៊ូដើម្បីកន្លែងរបស់គាត់នៅក្នុងក្រុមចំពេលមានការរំពឹងទុកជុំវិញអនាគតរបស់គាត់។

លោក Romano បាននិយាយថា ៖«Hojlund ចង់បន្តនៅ Man United និងតស៊ូដើម្បីកន្លែងលេងរបស់គាត់ ប្រកួតប្រជែង ធ្វើជាកីឡាករ Manchester United និងធ្វើឱ្យអស់ពីសមត្ថភាព»។

«មធ្យោបាយតែមួយគត់សម្រាប់ Hojlund ក្នុងការចាកចេញគឺប្រសិនបើអ្នកចាត់ការ Man United ទៅប្រាប់កីឡាករដោយខ្លួនឯងហើយនិយាយថា៖«មិនអីទេ! យើងមិនទុកចិត្តអ្នកទៀតទេ អ្នកត្រូវតែទៅ» នោះរូបគេ​នឹងទៅ»។

កាល​ពី​រដូវ​កាល​មុន Rasmus Hojlund ស៊ុត​បញ្ចូល​ទី​បាន​១១​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​២​ដង ក្នុង​៥៨​ប្រកួត។