ABA ដែលជាធនាគារពាណិជ្ជធំជាងគេរបស់កម្ពុជា និងជាធនាគារចេញកាតឈានមុខមួយប្រចាំប្រទេស ប្រកាសអំពីកិច្ចសហការផ្តាច់មុខជាមួយសិល្បករឆ្នើមរបស់កម្ពុជាគឺលោក VannDa និងក្រុមហ៊ុន Visa ដែលជាស្ថាប័នទូទាត់សកលឈានមុខ ដើម្បីដាក់ដំណើរការកាតឥណពន្ធ ABA VannDa Visa រចនាពិសេស ជាមួយចំនួនមានកំណត់។
កាតរចនាពិសេសជាមួយវត្តមានសិល្បករខ្មែរដំបូងបង្អស់នៅលើកាតអន្ដរជាតិ បើកឲ្យអតិថិជនដែលស្រឡាញ់ពេញចិត្ត ធ្វើការកុម្មង់ សម្រាប់ប្រើប្រាស់ ក្នុងការទូទាត់ក្រៅប្រទេសយ៉ាងងាយស្រួល ជាមួយនិមិត្តរូប និងក្បាច់រចនាពិសេសដោយឡែក។
ដោយមានការសហការជាមួយសិល្បករខ្មែរដ៏មានទេពកោសល្យ កាតរចនាពិសេស មានចំនួនកំណត់នេះ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ និងគិតគូរលើគ្រប់ចំណុចទាំងអស់ ដើម្បីឆ្លុះ បញ្ចាំងពីស្នាដៃ សមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ វណ្ណដា ជាមួយនឹងថាមពលរស់រវើកនៃ យុវជនខ្មែរសម័យថ្មី។ កាតនេះក៏បង្ហាញផងដែរ ពីការយកចិត្តទុកដាក់របស់ធនាគារ ABA ក្នុងការគាំទ្រសិល្បករ ខ្មែរ និងការឲ្យតម្លៃទៅលើគំនិតច្នៃប្រឌិត និងការបង្កើតថ្មី។
លោក Sanzhar Abdullayev នាយកកាត និងសេវាទូទាត់អេឡិកត្រូនិក មានប្រសាសន៍ថា “កាត ABA VannDa រចនាពិសេសមានចំនួនកំណត់នេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបំពេញតម្រូវការជូនអតិថិជន ដោយបន្ថែមជម្រើសសម្បូរបែប រួមជាមួយការសាទរវប្បធម៌ខ្មែរសម័យទំនើប”។ លោកបានបន្ថែមថា “ការសហការជាមួយវណ្ណដា ដែលជាសិល្បករមួយរូបបានបង្ហាញកម្ពុជានៅលើឆាកអន្ដរជាតិ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកកាលពីឆ្នាំ 2024 កន្លងទៅ គឺស្របទាំងស្រុងទៅនឹងចក្ខុវិស័យរបស់យើង។ កាត ABA VannDa Visa Card នឹងបើកឱកាសឲ្យយុវជនខ្មែរដែលស្រឡាញ់ពេញចិត្តម៉ូដរចនានេះ អាចធ្វើការកុម្មង់ ដើម្បីយកទៅប្រើប្រាស់ សម្រាប់ធ្វើប្រតិបត្តិការយ៉ាងងាយស្រួលនៅក្នុងទីកន្លែងទាំងក្នុង និងក្រៅប្រទេស ជាមួយនិមិត្តរូបដែលពួកគាត់កោតស្ញប់ស្ញែង។ ”
បង្កើតឡើងសម្រាប់យុវវ័យសម័យឌីជីថល និងមានទំនាក់ទំនងសកលទូលំទូលាយដែលស្រឡាញ់ពេញចិត្ត កាតនេះជាជម្រើសដ៏ល្អប្រសើរសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ទិញអីវ៉ាន់អនឡាញ និងប្រតិបត្តិការសំខាន់ៗប្រចាំថ្ងៃ។ លើសពីការរចនាដ៏ប្រណីតផ្ចិតផ្ចង់ កាតនេះគឺជាដំណោះស្រាយទូទាត់ដែលមានមុខងារពេញលេញ និងសុវត្ថិភាពខ្ពស់។